ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម ពីសំណាក់ប្រធានាខាធនាគារជាតិ នៃកម្ពុជាខេត្តបាត់ដំបង ព្រមទាំងលោកនាយក នាយិកា នៃធនាគារ និងគ្រឹះស្ថានមីហិរញ្ញវត្ថុនានាក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប លោក ជា សុធន ប្រធានសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ដែលបានដឹកនាំលោកនាយក នាយិកា សាខាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិស័យឯកជន ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ជួបសម្ដែងការគួរសម និងដើម្បីណែនាំខ្លួន ជូនដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ 

មានឱកាសក្នុងពេលនោះ លោក សុខ លូ បានមានប្រសាសន៍ថា វិស័យឯកជន ជាវិស័យមួយដែលមានសារៈសំខាន់ខ្លាំងណាស់មិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺវិស័យធនាគារ ដែលបានចូលរួមជួយក្នុងការស្ដារលទ្ធភាពសេដ្ឋកិច្ចប្រទេសឲ្យកាន់តែរីកចម្រើន ។ លោកបានបន្តទៀតថា កត្តាដែលធ្វើឲ្យវិស័យឯកជន ជាពិសេសវិស័យធនាគារនេះមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺដោយសារតែលំនឹងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងរក្សានូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីជាធ្នាក់មួយសម្រាប់វិនិយោគិន ធ្វើការវិនិយោគលើប្រទេសកម្ពុជាកាន់តែច្រើនឡើង។

លោកបានបញ្ជាក់បន្តទៀតថា រដ្ឋបាលខេត្តរីករាយសហការជាប់ជានិច្ចជាមួយបណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលមានវត្តមាននៅក្នុងខេត្តបាត់ដំបង ដើម្បីឲ្យដំណើរការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រកបដោយរលូន និងចូលរួមចំណែកក្នុងការអភិវឌ្ឍរីកចម្រើនក្នុងខេត្តបាត់ដំបងបន្តទៅទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖