ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១៖
*១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៦៣ទីតាំង
*២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១២៣នាក់ (យានយន្ត ៨៥គ្រឿង)
*៣.ការអនុវត្តវិធានការច្បាប់ ១ករណី
ក.ឃាតខ្លួនមនុស្ស (អប់រំ និងពិន័យ) ៦នាក់
ខ.ឃាត់យានយន្ត (គ្មាន)
គ.ពិន័យជាប្រាក់ (គ្មាន)។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖ស តារា