ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី និងលោក ជាសមាជិកគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និង លោក លោកស្រី ជាជំនួយការលេខាធិការដ្ឋាន ជំនួយការផ្នែកចាត់តាំង ជំនួយការផ្នែកផែនការយុទ្ធសាស្រ្ត និងជំនួយការផ្នែកបណ្តុះបណ្តាល សរុប ចំនួន ៤៤រូប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting)។
លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ធ្លាប់មានប្រសាសន៍ថា,ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។
លោកបណ្ឌិតបានលើកឡើងថា, ព្រោះថាអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនានិងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយត្រឹមលាលែងសញ្ជាតិបរទេសនោះ(បើមាន)៕
ដោយ៖ សុខ ខេមរា