ភ្នំពេញ ៖ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ អង្គារ ១២រោច ខែ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅផ្លូវលេខ២៧១ កែងផ្លូវលេខ៣៧១ ត្រង់ចំណុចឃ្លាំងដែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះមានកម្លាំងចូលរួមសរុប៤៣នាក់ រួមមាន ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំនួន២៥នាក់ , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន០៨នាក់និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន១០នាក់ ។
លទ្ធផលក្នុងការត្រួតពិនិត្យ ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់បានចំនួន៣៨គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់បានចំនួន២២ គ្រឿង ។
– រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ(គ្មាន)។
– ម៉ូតូគ្មានស្លាកលេខត្រូវអប់រំ (គ្មាន)។
– អាវុធជាតិផ្ទុះឆ្លងកាត់(គ្មាន)។
– សារធាតុញៀនឆ្លងកាត់(គ្មាន) ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោកនេះបានបញ្ចប់នៅម៉ោង២១:០០ នាថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ