ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ប្រចាំខែតុលា និងទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការត្រួតពិនិត្យ លេីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ។ នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីការងារដែលបានអនុវត្តក្នុងខែតុលា ជូនដល់អង្គប្រជុំ ជាមួយនោះដែរក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង លោកអធិការ ទាក់ទងទៅនឹងការងារដែលអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំផែនការដេីម្បីអនុវត្តបន្ត ។
ជាកិច្ចបញ្ចប់លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អរបស់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីស ក៏ដូចជាការបម្រេីសេវាជូនប្រជាពលរដ្ឋបានល្អ ជាមួយនោះដែរឯកឧត្តមស្នងការបានផ្តល់មតិណែនាំល្អៗជាច្រេីនដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ លេីការរៀបចំកម្លាំងល្បាតជាប្រចាំដេីម្បីទប់ស្កាត់រាល់បទល្មេីស ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច ឱ្យបានកាន់តែល្អប្រសេីរថែមទៀត ឯកឧត្តមស្នងការក៏បានផ្តោតសំខាន់លេីការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ការចុះរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ដេីម្បីសោភ័ណ្ឌភាពទីក្រុង និងកាត់បន្ថយការកកស្ទះ ម្យ៉ាងវិញទៀតផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច ត្រូវតែធ្វេីការតាមដាន ត្រួតពិនិត្យឱ្យបានច្បាស់លាស់ចំពោះមុខទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រេីប្រាស់ ជាពិសេសគ្រឿងសម្អាងដែលលាយលក់ ដោយខុសច្បាប់ គ្មានច្បាប់អនុញ្ញាតិ ដែលអាចធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕
ដោយ៖ សុខ ខេមរា