ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចាត់មន្ត្រី​នាំយកត្រៃ​ និងបច្ច័យ​នៃអង្គកឋិនទាន​ ប្រគេន​ ព្រះសង្ឃ​ គង់ចាំព្រះវស្សាអស់កាលត្រីមាស​ នៅក្នុងវត្តស្នំប្រាំពីរ ខេត្តកំពត …!!

ចែករំលែក៖

ខេត្តកំពត : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លលោកស្រី ម៉ែន នារីសោភ័គ  អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ នាំយកត្រៃធំ​ និងបច្ច័យចំនួន​ ៥លានរៀល​ របស់កាកបាទក្រហមកម្ពុជា ប្រគេន​ ព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស​ នៅក្នុងវត្តស្នំប្រាំពីរ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ក្នុងឱកាសនៃពិធីបុណ្យកឋិនទាន​ នាថ្ងៃសៅរ៍ ២កើត ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​៦ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ​ ក៏មានវត្តមានរបស់ពុទ្ធសាសនូបត្ថម្ភក៍​ និងពុទ្ធបរិស័ទ​ អញ្ជេីញនាំយកត្រៃ-បច្ច័យ​ប្រគេនព្រះសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន​ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖