ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”

– សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ! – ជនរួមជាតិជាទីស្នេហា !

ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ

“ការពច្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនារីករាយនិងសូមគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មាន សារៈសំខាន់នេះ។ ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោល បំណងផ្សព្វផ្សាយអប់រំនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពី សារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើន ប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម។

ទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “ការពង្រឹងប្រព័ន្ធ សៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅពេលដែលប្រព័ន្ធស្បៀងក្នុងពិភពលោកកំពុងទទួលរងផលប៉ះពាល់ដោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា និងស្របពេលដែលអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង នៅ ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដើម្បីផ្ដល់ឱកាសឱ្យរដ្ឋជាសមាជិក របស់អង្គការសហប្រជាជាតិទាំងអស់ និងថ្នាក់ដឹកនាំកំពូលៗរបស់អង្គការនានានៅក្នុងពិភពលោក បង្ហាញពី ការប្តេជ្ញាចិត្ត ដាក់ចេញផែនការសកម្មភាពដើម្បីស្ដារសេដ្ឋកិច្ចនិងសង្គមឡើងវិញពីវិបត្តិកូវីដ-១៩ និងរៀបចំ ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ដើម្បីធ្វើឱ្យប្រព័ន្ធ ស្បៀង កាន់តែមានភាពរឹងមាំ និងកាន់តែមានសមធម៌ មានចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន ហើយជាចុងក្រោយជំរុញឱ្យមានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការ សហប្រជាជាតិ សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។

សូមអាននូវខ្លឹមសារទាំង របស់សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»ដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖