ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ុន ហេង តំណាង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិការបស់លោកស្នងការចំនួន ៤លានរៀល និងថវិការបស់អធិការនគរបាកខណ្ឌចំការមនចំនួន ២លានរៀល ជូនលោកអនុសេនីយ៍ឯក មាន សាវុធ មន្តី្រផ្នែកអន្តរាគមន៍ ខណ្ឌចំការមន ដែលរងគ្រោះថ្នាក់នៅពេលចុះបំពេញភារកិច្ចរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២១ កន្លងទៅ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ។
ជាមួយនោះដែរលោកអនុសេនីយ៍ឯក មាន សាវុធ បានបង្ហាញនូវអារម្មណ៍រំភើបដោយបានទទួលការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំ នេះជាការលើកទឹកចិត្តមួយដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់ ៕
ដោយ ៖ សិលា