ខេត្តស្ទឹងត្រែង: គំនរសម្រាមដ៍ច្រើនចាក់គរបង្ហៀរួចដុតចោល ក្លិនស្អុយនិងផ្សែងស្ងៀមសរខ្មៅ ត្រូវបានហ៊ុយហោះហើរ ឡើងលើវេហាស៍ បំភាយក្លិនអសោចិ៍ ប:ពាល់ដល់ផ្លូវដង្ហើមមនុស្ស និងប:ពាល់ដល់សោភ័ណភាព សម្រស់របស់ខេត្តយើងទាំងមូល។ ដោយសារតែអ្នកម៉ៅការសម្រាមឈ្មោះជា គួង រូបនេះគ្មានការទទួលខុសត្រូវ បណ្តែបណ្តោលឲ្យកូនចៅ ដឹកយកសំរាមទៅចាក់ចោលឲ្យរួចតែពីដៃ ពាស់វាលពាស់កាលចាក់បង្ហៀរ រហូតមកដល់ចិញ្ចើមផ្លូវជាតិលេខ៧ នៅខាងស្តាំដៃ ឆ្ពោះទៅព្រំដែនឡាវ ដែលមានទីតាំងស្ថិតក្នុងភូមិគីឡី៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រផ្ទះ១០០ខ្នង ដែលជាផ្ទះសំណងយោធិនចូលនិវត្តន៍ និងពលរដ្ឋរស់នៅភូមិគីឡូ៨ ពួកគាត់ស្នើសុំឲ្យអ្នកសារព័ត៌មានយើងជួយចុះផ្សាយ បញ្ហាសម្រាមដែលអ្នកមៅការ បណ្តោយឲ្យកូនចៅដឹកយកមកចាក់ពាសវាលពាសកាល បង្ហៀតាំងពីក្នុងរហូតដល់ក្រៅ រហូតមកដល់ចិញ្ចើមផ្លូវជាតិលេខ៧ហើយ។ ដូច្នេះពួកគាត់បាននាំគ្នាទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើល នៅគំនូរសម្រាមក្លិនអសោចិ៍ចាក់សំរាមរួចដុតនៅចំណុចខាងលើនេះផងទាន ព្រោះបច្ចុប្បន្ន គំនរសំរាមពោរពេញទៅដោយភាពកខ្វក់ បានជះក្លិនស្អុយអសោចិ៍ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅចំណុចទីតាំងខាងលើនេះ។ បានរងស្របយកនូវក្លិនអាសោចិ៍ ពីគំនរសំរាមនេះជារៀងរាល់ថ្ងៃនិងយប់ ខណ:អ្នកម៉ាវការប្រមូលសំរាម គ្មានការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួនបន្តិចសោះឡើយ។លោកស៊ូរ ជៀន ប្រជាពលរដ្ឋ រស់នៅភូមិគីឡូ៨បានលើកឡើងថា: ពួកគាត់រងនូវក្លិនស្អុយនេះ ជាច្រើនខែឆ្នាំមកហើយ ដោយសារតែក្រុម អ្នកម៉ាវការប្រមូលសំរាម របស់លោកជា គួង យកទៅចាក់នៅទីតាំងគំនរសំរាមខាងលើយូៗទៅ មិនបានចូលទៅដល់ខាងក្នុងទេ បែជាមកចាក់បង្ហៀរមកដល់ផ្លូវជាតិលេខ៧តែម្ដង។
លោកបន្តថា នេះជាភាពគ្មានការទទួលខុសត្រូវបានធ្វើឲ្យប៉ះពាល់ ដល់សុខភាពរស់នៅរបស់ ពួកគាត់ ដោយសារក្លិនស្អុយជះមកតាមខ្យល់ ក្លិនផ្សែងពេលដិតឆេះហ៊ុយស្ងៀមស្អុយអសោចិ៍ថែមទៀតផង។
មិនតែប៉ុណ្ណោះ សម្បូរទៅដោយពពួកសត្វរុយ ក្បាលខៀវដែលជាភ្នាក់ងារ ចំលងមេរោគ បង្កឲ្យកើតជំងឺផ្សេងៗ ដូចជារាគរួស គ្អួតចង្អោរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមបន្ថែមទៀត ។ បញ្ហាប្រឈមនេះពួកគាត់ក៏បាន ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង មេត្តាពិនិត្យមើលធ្វើការកែសម្រួល និងផ្លាស់ប្ដូរ អ្នកម៉ៅការប្រមូលសំរាមនេះចេញតែម្ដងទៅ។ ព្រោះលោកជា គួង រូបនេះគ្មានភាពទទួលខុសត្រូវធ្វើឲ្យតែរួចពីដៃរ ដោយមិនគិតដល់ហានិភ័យផ្សេងៗ ជាពិសេសសុខមាលភាពពលរដ្ឋ រស់នៅក្បែរនោះរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ទៅមក រួមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ដែលការរងការ:គុណយ៉ាងចាស់ដៃ ដល់ថ្នាក់ដឹកនាំខេត្តថែមទៀតផង ដោយសារអ្នកម៉ៅការរូបនេះ គ្មានទំនួលខុសត្រូវបន្តិចសោះ។
ពាក់ព័ន្ធរឿងកាកសំណល់សំរាមខាងលើនេះ អ្នកសារព័ត៌មានយើង បានខលទាក់ទងទៅលោកជា គួង អ្នកម៉ៅការសម្រាម ចូលតែគ្មានអ្នកទទួល តាមប្រព័ន្ធទូរសព្ទ០១១ ៧៨០.៩៩៨តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះលោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងធ្លាប់បានបញ្ជាក់ថា: ក្រុមអ្នកម៉ាវការប្រមូលសំរាមនេះ លោកបានធ្វើការណែនាំជារឿយៗរួចមកហើយ តែមិនយកការណែនាំទៅអនុវត្តនោះទេ បែរជាផ្គើនហើយនៅតែបន្ត ចាក់សំរាមរាយប៉ាយ នៅទីតាំងចាក់សំរាមនោះគ្មានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។
លោកអភិបាលក្រុងបានបន្តថា: បញ្ហាប្រឈមនេះ អាជ្ញាធរក្រុង នឹងប្រជុំគណៈបញ្ជាការឯកភាពក្រុងនិងអនុវត្តតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ហើយ ធ្វើលិខិតស្នើសុំទៅគណអភិបាលខេត្ត ដើម្បីធ្វើការផ្លាស់ប្ដូរ ក្រុមអ្នកប្រមូលសំរាមនេះចេញ ដោយ អនុវត្ត ទៅតាមគោលការណ៍ ច្បាប់អន្តរក្រសួង ស្ដីពីបរិស្ថាន ដើម្បីលើកស្ទួយសោភណ្ឌភាពទីក្រុងស្អាត ឈានទៅលើកកម្ពស់ សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា:ក្រុមអ្នកម៉ាវការប្រមូលសំរាមនៅក្រុងស្ទឹងត្រែងនេះ ប្រជាពលរដ្ឋនៅក្នុងក្រុងមិនពេញចិត្តឡើយ ដោយសារតែសំរាម ទុកគរនៅតាមមុខផ្ទះនិងនៅតាមទីតាំងផ្សេងៗ ពី ឬ បី ថ្ងៃទើបប្រមូលម្ដង ជនកាលមួយសប្តាហ៍ក៏មានដែរ ទុកឲ្យសំរាមនោះស្អុយរលួយជះក្លិនអាក្រក់ប៉ះពាល់ដល់សុខភាពសាធារណៈ៕
ដោយ៖មាស សុផាត