ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ ប្រគល់​ម៉ូតូ​ឱ្យ​ម្ចាស់វិញ​,​ ខណៈម្ចាស់អះអាងថា​ បានបាត់យូរមកហើយ

ចែករំលែក៖

​    ខេត្ត​កំពង់ស្ពឺ៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី​០៧​ ខែវិច្ឆិកា ឆ្នាំ២០២១​នេះថា៖​ ​ម៉ូតូ​មួយគ្រឿង​ ម៉ាកហុងដាគុបមូល​ C90 ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាកលេខ​ ដែល​ប្រទះ​ឃើញ​នៅដីឡូតិ៍មួយកន្លែង​ ស្ថិតនៅភូមិពុទ្រា​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ កាលពីថ្ងៃទី​០១​ ខែឧសភា ឆ្នាំ២០២១​ ហើយ​បាន​យកមករក្សាទុក​នៅមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់នោះ​ ពេលនេះ​មន្រ្តី​ជំនាញ​បានធ្វេីការ​ប្រគល់​ជូនម្ចាស់​ដើម​វិញ​ ក្រោយពិនិត្យឯកសារច្បាស់លាស់។ 

ប្រភពដដែលបន្តថា​ ក្រោយពីបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ បានប្រគល់​ម៉ូតូ​ខាងលេីនេះ​​ ឱ្យ​ទៅម្ចាស់ឈ្មោះ​ ឆោម​ ចាន់ហុី​ ភេទប្រុស​ អាយុ​២៨​ មុខ​របរ​ កម្មករ​រោងចក្រ​ មានទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​។ 

ដោយ​ឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ឆោម​ ចាន់ហុី​ ក៏បានអះអាងដែរថាម៉ូតូរបស់ខ្លួនបានបាត់យូរមកហើយ។​ ជាមួយគ្នានោះ​ រូបគាត់​បានថ្លែង​អំណរគុណ​ចំពោះ​កម្លាំងសមត្ថកិច្ច​ ដែលខិតខំធ្វេីការបម្រេីប្រជារាស្រ្ត​ និងស្រាវជ្រាវរកឃេីញម៉ូតូរបស់គាត់វិញផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖