ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនិងម៉ូតូនៅក្រុងស្វាយរៀងនិងស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពី វេលាម៉ោង ១និង៧នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង មាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាលេខ ស្វាយរៀង ១K ២៦៦១ បើកបរដោយឈ្មោះ មុំ រ៉ាវី អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព
ក៏បុកគ្នាជាមួយ ម៉ូតូម៉ាកស៊ុយសូគី Nex ពណ៏ ក្រហមលាយស ពាក់ស្លាកលេខ ស្វាយរៀង ១R ៥១០៧ បើកបរដោយឈ្មោះ នាង ចន្នី ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ
អ្នករួមដំណើរឈ្មោះ សាន់ ម៉ារី ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បន្ទាយ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង បញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែ អ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ មិនគោរពសិទ្ធិអាទិភាព ។
ករណីទី២បានកើតឡើងកាលពី
វេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២១ លើផ្លូវជាតិលេខ៣១៥ក្រាលគ្រួសក្រហម នៅត្រង់ចំណុចភូមិសំរោងឃុំមុខដាស្រុករមាសហែកមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឆ្នាំផលិត២០១៨ ពាក់ស្លាកលេខស្វាយរៀង១I៣៥៤៥បើកឈ្មោះ សន សាផន ភេទ ប្រុស អាយុ ៦២ឆ្នាំមុខរបរកសិករនិងអ្នករួមដំណើរឈ្មោះ ព្រៃឆន ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្រញូង ឃុំសម្បត្តិមានជ័យស្រុករមាសហែកធ្វើដំណើរ ពីទិសខាងត្បូងទៅជើង
មិនប្រកាន់ស្ដាំ ក៏បុកជាមួយ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីនិចពណ៌សរ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១GQ ៤០៦២បើកបរដោយ ឈ្មោះជា សុធី ភេទ ប្រុសអាយុ១៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះមាច ធីណា ភេទស្រីអាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក
ក្នុងទិសដៅពីទិសខាងជើងទៅត្បូងយ៉ាងពេញទំហឹងលាន់សូដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចរាចរណ៏តែម្ដង។
ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាលមុខដាដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន