ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់នាយករដ្ឋមន្ត្រី សាធារណរដ្ឋស្លូវេនី លោក ជេរណស ចេនហ្សា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសស្លូវ៉ានី នៅដើមឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ជំនួយការផ្ទាល់សម្តេច តេជោគឺលោក អ៊ាង សុផល្លែត បញ្ជាក់ក្រុមអ្នក សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងសម្តេចតេជោ និងលោក ជេរណស ចេនហ្សា នៅរសៀលនេះ។
លោកបានបញ្ជាកទៀតថា , សម្ដេចតេជោ និង លោក ចេន ហ្សា បានឯកភាពគ្នាប្រគល់ ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែង ទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើ ដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
នេះអាចត្រូវចាត់ទុកជាការបើកនៅទំនាក់ទំនងថ្មី មួយទៀតរវាងប្រទេសកម្ពុជានិងស្លូវេនីឱ្យបាន កាន់តែខ្លាំងក្លា ស្របពេលដែលប្រទេសកម្ពុជានឹង ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយស្លូវ៉ានី នឹងធ្វើជាប្រធានប្តូរវេនសហភាពអឺរ៉ុប។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា, ក្នុងជំនួបនោះ ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្តូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោ និងលោក ចេន ហ្សា បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរី រវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យ ដំណើរការកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខ ទទួលបានជោគជ័យ។
ទំនាក់ទំនងការទូតរវាងកម្ពុជានិងស្លវ៉ានី ហាក់ពុំ សូវមានទិន្នន័យច្រើននោះទេ ខណៈទំនាក់ទំនង ពាណិជ្ជកម្មក៏ពុំសូវមានច្រើននោះដែរ។
យោងតាមរបាយការណ៍របស់ trade economics ក្នុងឆ្នាំ ២០២០ កន្លងទៅ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាន ប្រមាណ៥០ម៉ឺនដុល្លាប៉ុណ្ណោះ។
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅ ថ្ងៃនេះ សម្តេចតេជោ និងលោក ចេន ហ្សា នឹង ជំរុញឲ្យមានកំណើនពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ផងដែរ៕
ដោយ៖ សុខ ខេមរា