ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកតកន្ទុយគ្នាបង្កឱ្យស្ទះចរាចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្តចំនួនបីគ្រឿងបានបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតនិងបង្កការកកស្ទះចរាចរាចរណ៍យ៉ាងខ្លាំងផងដែរ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី១០​  ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលវត្តពោធិ៍​ តាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិស្រែជេះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ ។ 

រថយន្តទាំង៣គ្រឿងទី១​ ម៉ាកFord Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2 BM.2044 ទី២​ រថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH.0417. និងទី៣​ រថយន្តម៉ាកឡិចស៊ីស​ RX330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AG.5129 ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តទាំង៣គ្រឿងធ្វេីដំណេីរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តឡិចស៊ីសRX330ដែលបេីកខាងក្រោយគេបុករថយន្តព្រូសធ្វេីឱ្យរថយន្តព្រូសបន្តទៅបុករថយន្តម៉ាកFord​ ពីក្រោយទៀតបណ្តាលឱ្យរងការខូចខាតផងដែរតែមិនមានមនុស្សរងរបួសនោះទេ​ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុគូសវាសហេីយឱ្យម្ចាស់បេីកចេញទៅធ្វេីការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖