ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTundra បុករថយន្តហុីយ៉ាន់ដាយពីក្រោយ​រងការខូចខាត​ ហើយភាគីទាំងសងខាងជជែកយកតែត្រូវរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ Toyota​ Tundra យ៉ាងលឿន​ ហេីយជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹង​បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ស្ថិតក្នុងសង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

  យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគឺ​ រថយន្តម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 3F-5587 បានបេីកចេញពីឃ្លាំងមកផ្លូវបេតុងព្រៃសបានបន្តិច​ ស្រាប់តែមានរថយន្តម៉ាក​ Toyota Tundra ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BL-2245 បេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសពីលិទៅកេីតក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន​ក៏បានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹង​ បណ្ដាលឱ្យរថយន្តTundra រងការខូចខាតផ្នែកខាងមុខយ៉ាង​ខ្លាំង រីឯរថយន្តហុីយ៉ាន់ដាយខូចខាតតិចតួច​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនធ្វេីឱ្យនរណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកើតហេតុ​ ភាគីទាំងសងខាងបានចុះមកនិយាយចរចាគ្នា​ដែរ​តែពួកគាត់ជជែកយកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖