ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូ​ស្គូពីទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង​ និងធ្វេីឲ្យម្ចាស់ម៉ូតូ​របួសធ្ងន់​

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់​ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលជិះម៉ូតូយ៉ាងលឿនទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងធ្វើឱ្យក្រឡាប់ផ្ងារជេីងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតគេបានឃេីញបុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-4892 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី បានបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្គុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IQ-7953 ជិះដោយបុរសម្នាក់ធ្វេីដំណេីរទិសដៅពីត្បូងទៅជេីង បុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបេីកម៉ូតូ ដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកឯម៉ូតូកង់បីឥណ្ឌា ក្រឡាប់ផ្ងារជេីងម្ខាង​ ម្ចាស់រងរបួសស្រាល ។

    ក្រោយពេលកេីយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយកម៉ូតូ និងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖