ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាល់កុល លាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចផឹក

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក គួរមានការរឹតបន្តឹង ក៏ដូចជាអនុវត្តតាមវិធានសុខាភិបាល មិនត្រូវអោយបងប្អូនប្រជាពលរដ្ឋជួបជុំ ផឹកសុី ប្រមូលផ្តុំ ជាកន្លែងសប្បាយនោះឡើយ។ ទីបំផុត ! យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦ នាក់ បានស្លាប់ជាបន្តបន្ទាប់ និងជាង១០នាក់ទៀតកំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេប្រមូលផ្តុំគ្នាផឹកនូវសារធាតុលាយផ្សំជាមួយអាល់កុល ទឹកផ្លែឈើ ជាការសប្បាយក្លាយជាទុក្ខទៅវិញ។ 

សូមបញ្ជាក់ពីព័ត៌មានបឋមថា, គឺពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាល់កុល លាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចផឹកនៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ 

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើល ជ្រួលច្របល់ពីក្រុមការងារអ្នកគ្រប់គ្រង ហើយក្រុមគ្រូពេទ្យក៏កំពុងតាមដានអាការ:នៃការពុលនេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖