ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីការិយាល័យ នៃរដ្ឋបាលខណ្ឌឫស្សីកែវ និងលោក -លោកស្រីចៅសង្កាត់ទួលសង្កែទី១ លោក-លោកស្រីចៅសង្កាត់រងទី១-ទី២ ក្រុមប្រឹក្សា មន្ត្រីសង្កាត់ មេភូមិ-មេភូមិរងនៃភូមិចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរស់នៅអមអតីតផ្លូវរថភ្លើង ចាប់ពីមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែទី១ រហូតដល់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ឆ្លៀតក្នុងឱកាសនេះ លោក ឯក ឃុនដឿន ក៏បានផ្តល់អំណោយជាអង្ករ និងមី ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ១០គីឡូក្រាម
-មី ១០កញ្ចប់។
ដោយឡែកគ្រួសារដែលមានជំងឺកំពុងព្យាបាល ៤គ្រួសារ លោក បានឧបត្ថម្ភថវិកាសរុបចំនួន ៣៥០,០០០រៀល បន្ថែមទៀត៕
ដោយ៖ស តារា