ព័ត៌មានទាន់ហេតុការណ៍៖

មានជនខិលខូច បានបន្លំប្រើfacebook ឈ្មោះ “នាយឧត្តមសេនីយ៍ឈុំ សុជាត”អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ !

ចែករំលែក៖

ភ្នំពេញ៖ មានជនខិលខូច បានបន្លំប្រើfacebook ឈ្មោះ “នាយឧត្តមសេនីយ៍ឈុំ សុជាត”អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ! នេះបើយោងតាមការបង្ហោះជាសាធារណៈរបស់លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកផេកផ្លូវការរបស់លោក។ 

លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា, សូមគោរព និងជម្រាបសួរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក សាធារណជន និងសារព័ត៌មានទាំងអស់

លោកបន្តថា, នាថ្មីៗនេះ មានគណនីហ្វេសបុកមួយ បានបន្លំប្រើឈ្មោះរបស់ខ្ញុំដោយដាក់ថា “នាយឧត្តមសេនីយ៍ឈុំ សុជាត” ជាមួយនឹងរូបភាពដូចមានភ្ជាប់ខាងក្រោមនេះ ក្នុងគោលបំណងមិនល្អណាមួយ។ ​

លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា, ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា រូបខ្ញុំមានហ្វេសបុកផេក (Page) ផ្លូវការតែមួយប៉ុណ្ណោះ នោះគឺហ្វេសបុកផេក “នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat” ដែលមានតំណភ្ជាប់ (Link) https://web.facebook.com/generalchhumsocheat និងមានគណនី(Account) ហ្វេសបុកតែមួយដែរគឺឈ្មោះ “ឈុំ សុជាត”។ 

លោកបញ្ជាក់ថា, ដូច្នេះរាល់ការបង្ហោះណាមួយដែលធ្វើឡើងដោយ អាខោនខាងលើនេះ  ខ្ញុំមិនទទួលខុសត្រូវឡើយ ហើយគណនីក្លែងក្លាយនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការបន្លំប្រើប្រាស់ឈ្មោះរបស់ខ្ញុំ បើមិនដូច្នោះទេនឹងមានវិធានការតាមផ្លូវ។

លោកសូមអំពាវនាវឱ្យសាធារណៈជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះហ្វេសបុកបន្លំនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖