ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសម្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍​ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចផ្ទះលេខ៥៦៦​ ផ្លូវ៦០K​ ភូមិតាងួនទី២​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍​សែនជ័យ​​ រាជធានីភ្នំពេញ​ 

ម្ចាស់ទីតាំងឈ្មោះ​ ទេព​ បូរី​ ភេទស្រី​ អាយុ​ ៤៥ឆ្នាំ​ មុខរបរ​ គ្រូទាយ​។ ផ្ទះខាងលេីប្រភេទថ្មបេតុង​ ទំហំ​ ៥ម៉ែត្រ​ x​ ២០ម៉ែត្រ​ ខូចខាតសម្ភារៈ​កង្ហារ​ ៣គ្រឿង​,​ ពូកចំនួន​២ ។ 

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីបង្អួចបន្ទប់ផ្នែកខាងក្រោយផ្ទះនៃជាប់ទី២​ ភ្លាមនោះក៏មានការភ្ញាក់ផ្អេីលទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

ជុំវិញករណីគ្រោះអគ្គិភ័យខាងលេីសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យការិយាល័យពន្លត់និងបង្ការគ្រោះអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង គ្រោះអគ្គិភ័យក៏រលត់ទៅវិញ​ ដោយមិនរាលដាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះទេ​ និងមិនបង្កឱ្យមនុស្សរងរបួសដែរ​ ខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ។ 

សមត្ថកិច្ចជំនាញបានបញ្ជាក់ថាគ្រោះអគ្គិភ័យខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖