ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ LEXUS បុករបាំងថ្មបាក់១កង់រួចរេចង្កូតទៅបុករថយន្តFord Raptor រងការខូចខាតបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ​ រួចបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់​ខណៈរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំបន្ថែមទៀត​ ។ 

    ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃ អាទិត្យ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស​ កែងនិងផ្លូវលេខ៣៦០​ ក្នុងសង្កាត់បឹងកេង៣ ខណ្ឌបឹងកេងកង​ ។ 

    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា​ បានបើករថយន្ត​ LEXUS RX300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2J 2980 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើមេឃកំពុងតែភ្លៀងផងនោះ​ ក៏បានជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យខ្ទាតទៅកណ្ដាលថ្នល់រងការខូចខាត​ ខណៈដែររថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកFord Raptor មិនមានស្លាកលេខកំពុងចតលើចិញ្ចើមផ្លូវចំទ្វារខាងស្ដាំងរងការខូចខាតបន្ថែមទៀត​ សំណាងល្អដែរក្នុងហេតុការណ៍នេះមិនមានអ្នករងរបួស។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖