ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​កំពត​ ជួបសំណេះសំណាល និងចែកអំណោយដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប និងតាក់ស៊ី​ ចំនួន៤២៩នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី​ ព្រមទាំងលោក​ ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នព នៅពហុកីឡដ្ឋានខេត្តកំពតបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសម្ភារមួយចំនួនដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន៤២៩នាក់ ក្នុងនោះអ្នករត់ម៉ូតូឌុបមានចំនួន២៥៨នាក់ អ្នករត់កង់បីមានចំនួន១២០នាក់ និងអ្នករត់តាក់ស៊ីមានចំនួន៥១នាក់។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

គួរបញ្ជាក់ថា​ អំណោយចែកជូនក្រុមគ្រួសារសមាគមនម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីក្នុងម្នាក់ៗទទួលបានអង្ករ២០គ.ក មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ អាវចំនួន១ ដោយឡែកអ្នករត់ម៉ូតូឌុបជាស្ត្រីចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លាផងដែរ៕

ដោយ៖សហការី


ចែករំលែក៖