ព័ត៌មានទាន់ហេតុការណ៍៖

ទាំងព្រឹកព្រលឹម នៃព្រះរាជ​ពិធី​បុណ្យអុំទូក,អកអំបុក,សំពះព្រះខែ លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតសារជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកព្រលឹម​ ថ្ងៃ​ទី​ ១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ នៃព្រះរាជ​ពិធី​បុណ្យអុំទូក,អកអំបុក,សំពះព្រះខែ លោករដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧត្តុនិយម​ លឹម​ គានហោ​ បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតសារជាថ្មីក្រោយពីមានភ្លៀងធ្លាក់ជាបន្តរបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ​ ។ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កំរឹតធ្ងន់ធ្ងរយ៉ាងណាក្តី លោក​រដ្ឋមន្ត្រី​ បានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយះពេល​ ៣ថ្ងៃ​ មកហើយក្នុងការតាមដាន​ និង​ត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅ​ និងដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសារជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដី។

  សូមបញ្ជាក់ថា,  រហូតដល់ព្រឹកម៉ោង​៦​ថ្ងៃទី​១៨នេះ​ ស្ថានភាពនៅទំនប់​ ៧មករា ទឹកមានកំពស់​ ៥,០៥m,ទឹកហូរលើទំនប់បង្ហៀរ​ ០,២៥m។​ ឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកំពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពី​១,១០m​ទៅ​ ១,៤០m៕

ដោយ៖សុខ ខេមរា


ចែករំលែក៖