ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានផ្ញើសាររំលឹកដល់បងប្អូនប្រជាពលរដ្ឋកុំសប្បាយភ្លេចកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើ សារក្រើនរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យអុំ ទូក អកអំបុក និងសំពះ ព្រះ ខែ ដែលនឹងចូលមកដល់ចាប់ពីថ្ងៃទី១៨ដល់ ២០ខែវិច្ឆិកា ឆ្នាំ២០២១ សូមឱ្យបង្កើនការ ប្រុងប្រយ័ត្នខ្ពស់កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺ កូវីដ-១៩ ។
លោក អភិបាល រាជធានី បានផ្ញើសារថាយើងទាំងអស់គ្នាអាចភ្លេចខ្លួន ឬ ភ្លេចកូវីដ-១៩ នៅពេល សប្បាយ ប៉ុន្ដែ កូវីដ-១៩ មិនអាច ភ្លេច យើងទេគឺនៅកៀកកិតជាមួយ យើងជានិច្ច» ។
លោក ឃួង ស្រេង បានបន្តថា លោកសុំ អំពាវនាវ សុំ ឱ្យ បងប្អូន ប្រជាពលរដ្ឋ បង្កើន ការប្រុងប្រយ័ត្នខ្ពស់ក្នុងការ ការពារ និង ទប់ស្កាត់ ជំងឺកូវីដ-១៩ និង គោរពទៅតាមវិធាន របស់ ក្រសួងសុខាភិបាល ក្នុង ឱកាស ថ្ងៃឈប់សម្រាក ក្នុង ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នេះ ទោះបី មិន ប្រារព្ធពិធី តែបងប្អូន អាច ដើរលេង កម្សាន្ត សប្បាយបានតែកុំភ្លេច ៣កុំ ៣ការពារ ផង ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ត្បិតឆ្នាំនេះទោះបីជាអត់បានធ្វើ សកម្មភាពរៀបចំពិធី បុណ្យ អុំ ទូក ប្រណាំងទូកតែប្រមុខរាជរដ្ឋាភិបាល នៅ តែ អនុញ្ញាតឱ្យ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ – កម្មការិនី បាន ឈប់ សម្រាកដើរកម្សាន្ត ជាធម្មតា ហេតុដូច្នេះ រាល់ការ ជួបជុំ បងប្អូន នៅ តាម ផ្ទះ ឬ ធ្វើ ដំណើរ កម្សាន្ត ទៅ កាន់ទីណាក៏ ដោយ គឺ ត្រូវចងចាំ និង អនុវត្ត ជាដាច់ខាត នូវ វិធានការ ៣កុំ ៣ ការពារ ។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោកឃួង ស្រេង បានដឹកនាំ ប្រជុំ គណ:បញ្ជាការឯកភាព ទូទាំង រាជធានី ភ្នំពេញ ដើម្បីរក្សា សន្តិសុខ បានចេញបញ្ជា ឱ្យកម្លាំង សមត្ថកិច្ច និង អាជ្ញាធរគ្រប់ខណ្ឌ ទាំង ១៤រក្សាសន្តិសុខ ជូន ប្រជាពលរដ្ឋ និង ការ ពង្រឹង ឲ្យ បាន ខ្ជាប់ខ្ជួន វិធាន របស់ ក្រសួងសុខាភិបាល ក្នុង ឱកាស ឈប់ សម្រាក បុណ្យអុំទូក ឆ្នាំនេះ ។
ការងារ ពង្រឹងសន្តិសុខលោក ឃួង ស្រេង ក៏បាន បញ្ជាក់ផងដែរថា ពាក់ព័ន្ធ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ត្រូវ មាន កម្លាំងប្រចាំការ ដើម្បីទទួល ពាក្យបណ្ដឹង បងប្អូនប្រជាពលរដ្ឋ ។ បើ មិនមាន អ្នក ប្រចាំការ ដើម្បី ទទួលពាក្យបណ្ដឹង របស់បងប្អូនប្រជាពលរដ្ឋទេរដ្ឋបាល រាជធានីភ្នំពេញមិនអាច ទទួលយកបានទេ ៕

ដោយ៖ សំរិត


ចែករំលែក៖