ព័ត៌មានទាន់ហេតុការណ៍៖

ឌ្រីមសង់សេ១២៥ពន្លះជាមួយឡិចសុីសRX300ស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈដែលខ្លួនបានបើកម៉ូតូ ១គ្រឿងទៅបុកនឹងរថយន្តមួយគ្រឿងទៀតនៅក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ និង៥០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដោយផ្លូវលេខ ១២៩ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឈ្មោះ ឌុល សុខរ៉ា ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរជាកសិកររស់នៅភូមិអង្គរផ្លេក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ បានបើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1AG-8846 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុក៏បានទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក lexusRX300 ពណ៌សពាក់ស្លាកលេខតាកែវ 2C-8867 បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្ដងចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

 បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលជើងគោកនៃអធិការរដ្ឋានស្រុកសំរោងយកមករក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ដោយ៖ ស សម


ចែករំលែក៖