ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញបានផ្តល់លេខទូរស័ព្ទ​សម្រាប់ទាក់ទង​ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការរបស់ខ្លួន និងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញបញ្ជាក់ផ្តល់ពីលេខទូរស័ព្ទ​ សម្រាប់ទាក់ទង​ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបេីមានករណីបទល្មេីសកេីតមានឡេីង ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកលេខទូរស័ព្ទដូចខាងក្រោមនេះ​។

ដូច្នេះសូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់រក្សាលេខទូរស័ព្ទទាំងនេះទុក ប្រយោជន៍មានករណីអ្វីកើតឡើងជាយថាហេតុ គឺបងប្អូនអាចខលសុំការជួយអន្តរាគមន៍ពីកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគ្រប់ពេល២៤ម៉ោងលើ២៤ម៉ោង ៕

ដោយ ៖ សិលា


ចែករំលែក៖