ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារដោយអាវុធខ្លីK59ស្លាប់គួររន្ធត់នៅលើកំណាត់ផ្លូវK383

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយអាវុធខ្លីK59 បណ្ដាលឲ្យស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅលើកំណាត់ផ្លូវK383 ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ២០២១ វេលាម៉ោង១៨និង៣០នាទីស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ឆា ភេទប្រុសអាយុ៦៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មានរបួសស្នាម ក្បាលចំហៀងខាងឆ្វេង០១កន្លែង។

វត្ថុតាងចាប់យក  ៖ សំបកគ្រាប់កាំភ្លើងខ្លីចំនួន០៤គ្រាប់។

ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ 

     ប្រភព​ដដែលបន្តថា​ នៅថ្ងៃទី២០ ខែវិច្ឆិកា​ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿម៉ាកវ៉េវពណ៌ស គ្មានស្លាកលេខ​ ជិះទៅបើកភ្លើងនៅផ្ទះ.ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ពេលបើកភ្លើង.រួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះនៅ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាលវិញ លុះពេលជិះមកដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាញ់.បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ដោយនៅកន្លែងកើតហេតុ បន្សល់នូវសំបកគ្រាប់K59 ចំនួន០៤គ្រាប់។ 

    ករណីនេះសមត្ថកិច្ចនគរបាលខេត្ត ស្រុកកំពុងចុះស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖