ព័ត៌មានទាន់ហេតុការណ៍៖

FIFA បញ្ចប់ការត្រួតពិនិត្យទីកន្លែងប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ដែលមានប្រទេសចំនួន៣ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ

ចែករំលែក៖

FIFA ដែលជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានបញ្ចប់ការចូលមើលកន្លែងដែលមានសក្តានុពលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក កាលពីថ្ងៃអង្គារដោយបាននិយាយថា ការសម្រេចចិត្តលើទីក្រុងនានាអាចត្រូវបានរំពឹងទុកនៅក្នុងខែមេសា។

បន្ទាប់ពីដំណើរត្រួតពិនិត្យទីក្រុងចំនួន២២ និងទីកន្លែងចំនួន២៣គណៈប្រតិភូ FIFA នឹងដាក់របាយការណ៍មួយដែលប្រទេសម្ចាស់ផ្ទះនឹងត្រូវបានជ្រើសរើសចំនួន១៦ទីតាំង បើទោះបីជាប្រធានការប្រកួត និងព្រឹត្តិការណ៍របស់ FIFA លោក Colin Smith បានលើកឡើងថា ទីតាំងទាំងនោះមិនត្រូវបានសរសេរក្នុងរបាយការណ៍ក៏ដោយ

លោក Smith បាននិយាយបន្ទាប់ពីសន្និសីទសារព័ត៌មានក្នុងទីក្រុង Toronto ជិតពហុកីឡដ្ឋានជាតិរបស់ប្រទេសកាណាដាថា នៅពេលដែលការដេញថ្លៃត្រូវបានបង្ហាញទាំង១៦ហើយ យើងបានកត់សម្គាល់ ប៉ុន្តែទីបំផុតវាអាស្រ័យលើ FIFA

យើងនឹងបញ្ចប់ការទស្សនាទាំងនេះ បន្ទាប់មកយើងនឹងសម្រេចចិត្តនូវចំនួនដែលសមស្របបំផុតដែលយើងត្រូវការដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត។ យើងមិនទាន់កំណត់ពេលវេលាពិតប្រាកដនៃការប្រកាសទីកន្លែងនៅឡើយទេ ប៉ុន្តែខ្ញុំសង្ស័យថា វាទំនងជាខែមេសាជាងខែមីនា

ប្រធានការប្រកួត និងព្រឹត្តិការណ៍របស់ FIFA លោក Colin Smith បានបន្ថែមថា សរុបមក យើងពិតជារីករាយជាមួយនឹងគុណភាពនៃបទបង្ហាញ។ វា​បាន​ក្លាយ​ជា​ដំណើរការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​យើង​កាន់​តែ​ពិបាក

ទីក្រុងតូរ៉ុនតូ និងអេដម៉ុនតុន គឺជាទីក្រុងរបស់ប្រទេសកាណាដាដែលដេញថ្លៃសម្រាប់ការប្រកួត World Cup ២០២៦ ខណៈដែលទីក្រុង Guadalajara, Monterrey គឺជាបេក្ខភាពរបស់ប្រទេសម៉ិកស៊ិក។

ជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ បានពង្រីកដល់ទៅ៤៨ក្រុម ការដេញថ្លៃរួមគ្នាបានអំពាវនាវឱ្យប្រទេសកាណាដា និងម៉ិកស៊ិកម្នាក់ៗទទួលបាន១០ប្រកួត ហើយនៅសល់នឹងប្រកួតនៅទឹកដីសហរដ្ឋអាមេរិក។ ទីតាំងមួយចំនួនដូចជា Atlanta, Baltimore, Boston, Cincinnati, Dallas, Denver, Houston, Kansas City, Los Angeles, Miami, Nashville, New York/New Jersey, Orlando, Philadelphia, តំបន់ San Francisco Bay, Seattle និង Washington DC គឺជាកន្លែងដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត World Cup

គណៈប្រតិភូ FIFA បានពិនិត្យមើលអ្វីៗគ្រប់យ៉ាងចាប់ពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់គម្រោងកេរដំណែលដល់កីឡដ្ឋានផ្ទាល់ និងកន្លែងហ្វឹកហាត់ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)


ចែករំលែក៖