ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Dy Sokmalin ដែលបានសរសេរថា (ឡានទឹកមកហេីយបាញ់ទឹកទៅកុំចាំលុយមុនអី)​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​លើករណីដែលហ្វេសបុកមួយឈ្មោះថា Dy Sokmalin ដែលបានសរសេរថា (ឡានទឹកមកហេីយបាញ់ទឹកទៅកុំចាំលុយមុនអី)​ ដែលជាករណីអគ្គិភ័យខាងលេីនេះ​ កេីតឡេីងនៅតាមបណ្តោយផ្លូវបេតុង​ ក្នុងភូមិខ្វា​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នាថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក​ Dy Sokmalin ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ ករណីអគ្គិភ័យយប់មិញនេះ​ ដោយសារតែស្ថានភាពផ្លូវចូលទៅខាងក្នុង​ មានលក្ខណៈតូចចង្អៀតពិបាកក្នុងការបេីកបរ​។

សូមម្ចាស់ហ្វេសបុកឈ្មោះ​ Dy Sokmalin ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

ដោយ៖សហការី


ចែករំលែក៖