ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាននៃកិច្ច ប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) សម្ដេចពញចក្រី ហេង សំរិន បានថ្លែងថា ការ ប្រជុំASEP11តាមប្រព័ន្ធអនឡាញជាលើកដំបូងដែល ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានប្រព្រឹត្តិទៅ ដោយរលូននិងជោគជ័យ រួមទាំងចេញបាននូវសេចក្តី ប្រកាសរួមក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ទាំងពីរផងដែរ។
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ASEP11 រួម មាន៣៨ចំណុចដែលបញ្ជាក់ពីការពង្រឹងទំនាក់ ទំនងសភានៃទ្វីបទាំងពីរ ដើម្បីសន្តិភាព សន្តិសុខ វិបុល ភាពរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត លើក កម្ពស់ការងើបឡើងវិញនូវសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិកូវីដ-១៩ ការជំរុញការងើបឡើងវិញនៃ សេដ្ឋកិច្ចបៃតង ដោះស្រាយអន្តរកម្ម សន្តិសុខទឹក ថាមពល និងស្បៀងអាហារ។
ក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីម្សិលមិញ សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថាសេចក្ដីប្រកាសទាំង៣៨ចំនុចនេះក្នុង គោលដៅដោះស្រាយបញ្ហារួមរបស់តំបន់ទាំងពីរ ព្រម ទាំងផ្តល់ជាសំណើរគោលនយោបាយ ដើម្បី ពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះដើម្បី បម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរក៏ដូចជា ពិភពលោកទាំងមូល។
សម្ដេចពញាចក្រីថ្លែងថា៖ «ខ្ញុំមានសង្ឃឹយ៉ាងមុតមាំថា អនុសាសន៍ ដែលបានរំលេចនៅក្នុងសេចក្តីប្រកាស ASEP11 នឹងត្រូវបានយកទៅពិនិត្យ ពិចារណា និង អនុវត្ត ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាព វិបុល ភាព និងភាពសុខក្សេមក្សាន្តជានិរន្តរ៍ជូនប្រជាពលរដ្ឋន ទ្វីបទាំងពីរ» ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលសភាកម្ពុជាមានភារកិច្ចក្នុងការរៀបចំ។ កិច្ចប្រជុំ មានការចូលរួមពីប្រទេសចំនួន៣១ពីទ្វីបអាស៊ីនិងអឺរ៉ុប ដែលមានប្រតិភូសរុបជាង១៧០នាក់ រួមមានប្រធាន អនុ ប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ដូចជាសហគមន៍អឺរ៉ុប អាស៊ាន និង សមាគមសភាដើម្បីសន្តិភាពនៃសហព័ន្ធសន្តិភាពសកល ជាដើម៕
ដោយ៖ សិលា