ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ រក្សាទុកសារធាតុញៀន២កូនកញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាច កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ រក្សាទុកសារធាតុញៀន២កូនកញ្ចប់ នៅចំណុចខាងមុខលីឡា ភូមិ ៥ ផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ជនសង្ស័យទី ១-ឈ្មោះ សឿន ចក់ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន (អ្នកលក់ថ្នាំ) ។

ជនសង្ស័យទី2២ឈ្មោះ ហួច សុផាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ(អ្នកទិញ) ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្ភារៈដកហូត ម្សៅសថ្លា ២កូនថង់តូច និងម៉ូតូ គ្រឿង ម៉ាក យ៉ាម៉ាហា ស្លាកលេខភ្នំពេញ 1GW.4616។

លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន ជាលទ្ធផលកំលាំងជំនាញខណ្ឌស្រាប់តែឃើញ ជនសង្ស័យកំពុងឈរហុចថ្នាំឱ្យម្នាក់ទៀតត្រូវបានកំលាំងល្បាតឃើញក៏ឃាត់ខ្លួនទាំង ២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន ២កញ្ចប់តូច ។

ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖