ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ទទួលបានរូបថតពីអតីតកាល១សន្លឹកទៀត ពីអភិបាលខេត្តកែបដែលរូបថតនេះ សម្តេចមិនដែលបានឃើញសោះ !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរូបថតពីអតីតកាល១សន្លឹកទៀតហើយ ប៉ុន្តែសម្តេចមិនដែលបានឃើញពីមុនមកទេ ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបានឃើញសោះ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ១៩៨៦ដែលពេលនោះខ្ញុំមានអាយុ៣៤ឆ្នាំ។
សម្តេចតេជោ បានបញ្ជាក់ថា, សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱយរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដីឬរួញបន្តិច។
ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី២១សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ។
សម្តេចបានរម្លឹកថា, សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖