ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកណ្តាល អូរកូនតឹង យោធភូមិភាគ ទី ៤ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធគាំទ្រថ្មើរជើងចល័តអន្តរាគមន៍ នឹងទទួលនូវវិញ្ញាបន បត្របញ្ជាក់ការសិក្សា ស្ថិតក្រោមអធិបតី ភាព ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជា ការយោធាភូមិភាគទី ៤។
តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គហ្វឹកហ្វឺននេះមានរយៈពេល ៦១ ថ្ងៃ ទៅលើខ្លឹមសារវិន័យសណ្ដាប់ធ្នាប់យោធា អប់រំចិត្តសាស្ត្រ និងជំនាញបច្ចេកទេស ប្រើ ប្រាស់អាវុធគាំទ្រថ្មើរជើង ជាលទ្ធផលបញ្ចប់វគ្គសិក្សា សិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ២០នាក់ = ៣៣% ល្អបង្គួរចំនួន ៣០នាក់ = ៥០% និងនិទ្ទេសមធ្យមចំនួន ១០នាក់ = ១៧% ។
តំណាងកម្មសិក្សាការី បានធ្វើការប្ដេជ្ញាចិត្ត ក្រោយពីបញ្ចប់វគ្គនេះនឹងយកទៅបម្រើ ការក្នុងអង្គភាពនិងស្មោះត្រង់ជានិច្ចចំពោះជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ គោរពនិងដើរតាមមាគ៌ាដឹកនាំ របស់ប្រមុខរដ្ឋាភិបាលដែលមាន សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គោរពនូវរាល់បទបញ្ជា និងវិន័យសណ្ដាប់ធ្នាប់សេចក្ដីថ្លៃថ្នូររបស់កងយុទ្ធពលខេមរភូមិន្ទ ។
គណៈអធិបតីមានមតិសំណេះសំណាលនិងផ្ដាំផ្ញើ ដល់កម្មសិក្សាការី ក្រោយពីពេលបញ្ចប់វគ្គនេះទៅត្រូវយកចំណេះដឹងទៅបម្រើ នៅតាមអង្គភាពហើយត្រូវគោរពឲ្យបានដាច់ខាត នូវវិន័យសណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ជាពិសេសគោរពនិងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រមុខ និងប្រឆាំងដាច់ខាត មិនអនុញ្ញាតឲ្យមានបដិវត្តន៍ នៅលើទឹកដីកម្ពុជាដាច់ខាត ៕
ដោយ៖ សូរិយា