នៅថ្ងៃទី២ខែធ្នូនេះ កម្លាំងទាហានអាល្លឺម៉ង់បានប្រារព្ធពិធីយ៉ាងអធិកអធមដើម្បីបែកផ្លូវជាមួយលោកស្រី Angela Merkel ដែលជាបុគ្គលបានដឹកនាំប្រទេសរយៈពេល១៦ឆ្នាំកន្លងមកហើយដោយបានផ្សារភ្ជាប់ជាមួយកម្លាំងយោធាយ៉ាងរឹងមាំ។
កម្លាំងទាហានអាល្លឺម៉ង់បានច្រៀងបទចម្រៀងដែលលោកស្រី Angela Merkel ជ្រើសរើស សម្រាប់ក្រុមតន្ត្រីយោធា”Großer Zapfenstreich” ដែលជាការរំលឹកខួប១៦ឆ្នាំនៃការដឹកនាំយ៉ាងល្អរបស់លោកស្រី Merkel ។
នៅក្នុងពិធីចែកផ្លូវជាមួយលោកស្រី Merkel ប្រទេសអាល្លឺម៉ង់បានជ្រើសរើសយកបទចំរៀង”Holy God, We Praise Thy Name” និងបទ”Red roses are to rain for me” ព្រមទាំងបទ “You Forgot The Colour Film”។ ក្រោយកម្មវិធីបានបញ្ចប់ ក៏មានការបាញ់កាំជ្រួចក្នុងរដ្ឋធានីប៊ែរឡាំងផងដែរនាយប់ថ្ងៃទី២ខែធ្នូនោះ។
ក្រោយរយៈពេល១៦ឆ្នាំកាច់ចង្កូតដឹកនាំអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងផ្ទេរអំណាចជាផ្លូវការដល់លោក Olaf Scholz នៅសប្តាហ៍ក្រោយ៕ ដោយ៖ធីរីណា
រូបភាព៖Reuters