ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីជូនដំណឹង ស្តីពីការបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពីការបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅលើទីតាំងដីខាងត្បូង នៃបរិវេណរដ្ឋសភា។

នៅរសៀលថ្ងៃទី៣ ខែធ្នូ ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមទូលថ្វាយនិងជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងមន្ត្រីរាជការ នៃអគ្គលេខាធិការ ដ្ឋានរដ្ឋសភា សូមទ្រង់ជ្រាបនិងជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងបើកការដ្ឋានសាងសង់អគារ រដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅលើទីតាំងដីខាងត្បូងនៃបរិវេណរដ្ឋសភា (ចំណតរថយន្ត និងអាហារដ្ឋានរដ្ឋសភា) ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២…. ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តទៅ ដូចមានរូបភាពបង្ហាញទីតាំងទូលថ្វាយនិងជូនភ្ជាប់ស្រាប់។

អាស្រ័យហេតុនេះ សូមសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងមន្ត្រីរាជការទាំងអស់ ទ្រង់មេត្តានិងមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖