ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ ២០២១ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានចាត់លោក សោ សាវឿន អនុប្រធានក្រមការងារគណបក្សចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដឹកនាំក្រុមការងារគណបក្ស ដោយមានការចូលរួមពីមន្ត្រីគណបក្សថ្នាក់មូលដ្ឋាន បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកអាវរងា និងគ្រឿងឧបភោគ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ, អតីតយុទ្ធជន, កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងវិបត្តិកូវីដ-១៩ ចំនួន ៣០៤គ្រួសារ ដែលរស់នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ណេង ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់, លោកហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោកអ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំយើងលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងសូមឱ្យបងប្អូនបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះរួមមាន៖ -អង្ករ ២៥ គីឡូក្រាម,និងអាវរងារចំនួន១,ថវិកា១នាក់ ១០,០០០រៀលផងដែរ ។ -ថវិកាចំណាយសរុបចំនួន ៣៥,១០០,០០០ រៀល ៕
ដោយ៖ សូរិយា