ព័ត៌មានទាន់ហេតុការណ៍៖

បិទផ្សាយលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីព្រឹក តទៅ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្ដីជូនដំណឹង ស្តីពីការបិទផ្សាយលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក តទៅ ។

អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំការបឡងខេត្ត នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានកិត្តិយសសូមជូនដំណឹង ដល់បេក្ខជន-បេក្ខនារីជាសិស្ស និងនិស្សិត ដែលបានដាក់ពាក្យប្រឡងជ្រើសរើសឱ្យ ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម ឱ្យបានជ្រាបថា ៖ គណៈកម្មការ រៀបចំការប្រឡងខេត្តកំពង់ចាម នឹងធ្វើការបិទផ្សាយលទ្ធផលនៃការប្រឡងប្រជែង ជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩.០០ នាទីព្រឹក តទៅ។

អាស្រ័យហេតុនេះ សូមបេក្ខជន-បេក្ខនារី សិស្ស និស្សិត អញ្ជើញពិនិត្យមើល លទ្ធផលប្រឡង នៅក្តារព័ត៌មានសាលាខេត្តកំពង់ចាម រឺគេហទំព័ររដ្ឋបាលខេត្តកំពង់ចាម និងFACEBOOK PAGE របស់រដ្ឋបាលខេត្តកំពង់ចាម។

សេចក្តីដូចមានជម្រាបជូនខាងលើ សូមបេក្ខជន បេក្ខនារីទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖