ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! ច្បាប់គឺច្បាប់ …រដ្ឋាភិបាលប្រគល់ភារកិច្ចជូនACUចាត់ការ លើអតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទខឿន ករណីទន្ទ្រានដែនព្រៃលិចទឹក បឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចដកហូតដី ទន្ទ្រានបឹងទន្លេសាបជាង២ពាន់ហិកតា និងឱ្យអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់ វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាអនុរដ្ឋលេខាក្រសួងអភិវឌ្ឍជនបទ លោក ឈួរ ច័ន្ទខឿន ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីបឹង ទន្លេសាបដោយខុសច្បាប់។

សូមបញ្ជាក់ថា, ក្នុងលិខិតចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រៅពីមានវិធានការខាងលើទីស្តីការគណរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យ ក្រសួងធនធានទឹករៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃ លិចទឹក ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ និងចាត់វិធានការ ការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ក៏ដូចជាប្រគល់ភារកិច្ច ដល់អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំ ដោយខុសច្បាប់។

ការចាត់វិធានការលើអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទខឿន នៅពេលនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធ រពាក់ព័ន្ធចុះបង្រ្កាបការកាប់ទន្ទ្រានព្រៃលិចទឹកបឹង ទន្លេសាប ថែមទាំងបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុក រលួយមានវិធានការស៊ើបអង្កេតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅដោយបានលើកឡើងពីក្ដីបារម្ភ កាន់តែរួមតូចនៃបឹងទន្លេសាបដោយសារការកាប់ទន្ទ្រាន ព្រៃលិចទឹក និងចាក់ដីពង្រីកចូលបឹងដែលនឹងប៉ះពាល់ ដល់ប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដោយ សកម្មភាពបំពានរបស់ជនល្មើស ក្នុងនោះសម្តេចតេជោ ក៏រកឃើញមានមន្ត្រីនៃរាជរដ្ឋាភិបាលក៏មានពាក់ព័ន្ធ ផងដែរ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «យើងមិនអាចអត់អោន បានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជា មួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើស កម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែង ដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនស័ក្តិសមធ្វើ ជាមន្ត្រីតទៅទៀតទេ! មានតែដេកគុកប្រសើរជាងនៅជា មន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរ ហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មាន ការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រី របស់យើងនោះទេ»។

សូមជម្រាបជូនថា , នៅខេត្តកំពង់ឆ្នាំង,យ៉ាងតិចមានសមត្ថកិច្ច អាជ្ញាធរ និងឈ្មួញចំនួន ១៣ រូប ត្រូវបានពួកគេរំលោភទន្រ្ទាននោះ ស្ម័គ្រចិត្តប្រគល់ដីនោះមកអោយរដ្ឋវិញ ៕ 

ដោយ ៖ សិលា


ចែករំលែក៖