ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ចេញលិខិតថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំបានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ស ស៊ន់ ដែលត្រូវជាបងស្រីបង្កើត !

ចែករំលែក៖

ភ្នំពេញ ៖ លិខិតថ្លែងអំណរគុណ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ បានធ្វើឡើងនៅរសៀលថ្ងៃទី៧  ខែធ្នូ ឆ្នាំ២០២១ ។ 

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាទីរាប់អាន !

ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារសព ឧបាសិកា ស ស៊ន់ សូមសម្ដែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបាន អញ្ជើញចូលរួម ចាត់គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមកំ ចំពោះការបាត់បង់ជីដូន ម្តាយ ម្តាយក្មេក និងបងស្រី ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ របស់យើងខ្ញុំ និងក្រុមគ្រួសារ ។

កាយវិការដ៏ប្រពៃខាងលើនេះ ជាកម្លាំងចិត្តដ៏មានសារៈសំខាន់ ដែលស្តែងឲ្យឃើញនូវសមានចិត្ត ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ ចំពោះសព ឧបាសិកា ស ស៊ន់ និងក្រុមគ្រួសាររបស់យើងខ្ញុំ ។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារសព ឧបាសិកា ស ស៊ន់ សូមថ្លែងអំណរគុណ និងសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សូមបានប្រកប ដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមទទួលនូវសេចក្តីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីយើងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖