ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងអប់រំ សាររំលែកទុក្ខ និងការអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ

ចែករំលែក៖

ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលបានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសដ៏សែនក្តុកក្តួលក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា គ្រប់រូប សូមសម្តែងនូវការចូលរួមរំលែកព្រះមរណទុក្ខ និងសេចក្ដីសោកសង្រេង  ព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត។

ការចូលទីវង្គតរបស់ សម្តេចក្រុមព្រះ គឺជាការបាត់បង់រាជរង្សខ្មែរមួយព្រះអង្គ ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ធនធានគ្រប់បែបយ៉ាង ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយទឹកចិត្តបរិសុទ្ធរហូតអស់ព្រះជន្ម៕

ដោយ ៖ សិលា


ចែករំលែក៖