ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ អញ្ជើញត្រួតពិនិត្យមើលសកម្មភាពជាងកំពុងសាងសង់អគារសាលប្រជុំថ្មី !

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញត្រួតពិនិត្យមើលសកម្មភាពជាងកំពុងសាងសង់អគារសាលប្រជុំថ្មី ដែលមានទំហំទទឹង​១៦ម៉ែត្រ បណ្ដោយ១៧.៣០ម៉ែត្រ កំពស់ពីរជាន់ជាអគារធ្វើការ និងសាលប្រជុំខ្នាតតូចរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

   បន្ទាប់ពីពិនិត្យអគាររួច លោក ឧត្ដមសេនីយ៍ទោ ស្នងការ បានអញ្ជើញពិនិត្យរបបអាហារប្រចាំថ្ងៃ របស់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

សូមបញ្ជាក់ថា, លោកស្នងការ តែងតែ អោយបង្កើតតារាង​វេន​ប្រចាំ​បញ្ជា​ និង​លេខ​ទូរស័ព្ទ​​សម្រាប់​ទទួល​ព័ត៌មាន​ទាន់ហេតុការណ៍​ (២៤ម៉ោង​លេី​២៤ម៉ោង​)​ ពី​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេងៗ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​នៅ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​/ស្រុក​ ប្រចាំថ្ងៃអង្គារ ៣កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ​២០២១នេះ ជាដើម។ 

កម្លាំងប្រចាំការ តែងល្បាតពេលយប់ប្រចាំថ្ងៃ ដូចជា : នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងនៅតាមបណ្តាអធិការដ្ឋានគ្រប់ស្រុក ក្រុង ព្រមទាំងបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ត្រៀមសម្រាប់អន្តរាគមន៍ បង្ក្រាប និងសង្គ្រោះ ក៏ដូចជាដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖