ភ្នំពេញ៖ លោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១នេះ នៅបរិវេណសាលាបឋមសិក្សាជ័យជំនះ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា១៣គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥៥គ្រួសារ សរុបចំនួន៦៨គ្រួសារ រស់នៅក្នុងភូមិ៤ សង្កាត់បឹងកេងកងទី៣ ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលេីកឡេីងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ តែ១កញ្ចប់ ត្រីខ២កំប៉ុង ទឹកដោះគោ១កំប៉ុង អំបិល៣គីឡូក្រាម ស្ករ១គីឡូក្រាម និងម៉ាស១០ ។ អង្គការផ្ទះបាយកុមារ ក៏បានចូលរួមជួយឧបត្ថម្ភក្នុងគ្រួសារៗទទួលបាននំបុ័ង១ដើមផងដែរ ៕
ដោយ៖ស តារា