ព័ត៌មានទាន់ហេតុការណ៍៖

ការងារស្របច្បាប់មានច្រើនមិនខំនាំគ្នារកធ្វើបែរជាមកលួចស្លាកលេខរថយន្តគេទទួលបានលទ្ធផលជាប់ខ្នោះហ្នឹងឯង!

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចស្លាកលេខរថយន្តគេខណៈការងារស្របច្បាប់មានច្រើនគរគោកមិនគិតរកធ្វើ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង១០នាទី                                                                                                                                                                                    ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នៅចំណុចមុខផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន១-ឈ្មោះ ថៃ ប៊ុនធឿន ហៅខ្មៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានសារធាតុញៀន)និង ២-ឈ្មោះ ដា មោក ហៅសិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត លេខ2BG-4492 របស់ជនរងគ្រោះឈ្មោះ ឈុន សុវិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តែមិនបានសម្រេចនោះទេ។សម្ភារបាត់បង់ គ្មាន,សម្ភារបន្សល់ទួណឺវីស០១,ស្លាកលេខរថយន្តលេខ2BG-4492 ប្រគល់ឱ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖