ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Hacker បារាំង បានបង្កើតលិខិតវ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤.០០០សន្លឹក

ចែករំលែក៖

ក្រុមហែកឃើរ (Hacker) បារាំង បានវាយប្រហារកំព្យូទ័ររបស់គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុង ណង់ត៍(Nantes) ហើយលួចយកទិន្នន័យបង្កើនលិខិតចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤ពាន់លិខិត ដែលអាចធ្វើដំណើរបាននៅក្នុងតំបន់ ។ រដ្ឋាភិបាលបារាំងបានប្រកាសថា មកទល់ពេលនេះមានបណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅជាង១១០ពាន់បណ្ណ កំពុងតែប្រើប្រាស់នៅក្នុងប្រទេសបារាំង។

ប្រព័ន្ធធ្វើកាតសុខាភិបាលបារាំង បានដំណើរការដូចជាបណ្តាប្រទេសក្នុងតំបន់អឹរ៉ុប។ ប្រព័ន្ធបានដំណើរការដោយមានលេខកូដ ដែលអាចស្កែនដឹងថាអ្នកបានចាក់វ៉ាក់សាំងរួចរាល់។
លេខកូដឯកជនដែលគិលានុបដ្ឋាយិកាក្នុងទីក្រុង Nantesគ្រប់គ្រងត្រូវបានក្រុមហែកឃើរប្រើប្រាស់បង្កើតជាកាតចាក់វ៉ាក់សាំងប្រើប្រាស់នៅគ្រប់ទីកន្លែងបានដូចគ្នា។ ក្រុមហែកឃើរអាចនឹងលក់កាតចាក់វ៉ាក់សាំង តាមអនឡាញ។
ការចាប់អ្នកប្រើប្រាស់កាតក្លែងក្លាយ និងការបំផ្លាញកាតចោលគឺជារៀងដ៏លំបាកបំផុត ដោយសារតែការបំផ្លាញទិន្នន័យកាតក្លែងក្លាយនឹងបំផ្លាញដោយអ្នកចាក់វ៉ាក់សាំងពិតប្រាកដ ដោយសារតែមានលេខកូដតែមួយ។ ដូច្នេះដើម្បីបំផ្លាញចោល មន្ត្រីសុខាភិបាលគីត្រូវតែបង្កើកាតថ្មីដល់អ្នកដែលបានចាក់វ៉ាក់សាំងពិតប្រាកដ៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖