ព័ត៌មានទាន់ហេតុការណ៍៖

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលដាក់ទណ្ឌកម្ម៣៤ក្រុមហ៊ុនចិន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន រហូតដល់ទៅ៣៤ក្រុមហ៊ុន និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ចិន។

ក្នុងចំណោមក្រុមហ៊ុនទាំង៣៤ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក មានវិទ្យាសាស្ត្រវេជ្ជសាស្រ្តយោធាចិន (AMMS) និងវិទ្យាស្ថានស្រាវជ្រាវចំនួន១១ទៀត។ ក្រុមហ៊ុន វិទ្យាស្ថានទាំងនោះត្រូវបានហាមប្រាមទិញបច្ចេកវិទ្យាពីអាមេរិក លើកលែងតែទីក្រុងវ៉ាស៊ីនតោនអនុញ្ញាត។
ជាមួយនឹងការសម្រេចខាងលើរបស់រដ្ឋាភិបាលអាមេរិក មកទល់ពេលនេះមានក្រុមហ៊ុនចិនរហូតដល់ទៅ២៦០ហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ក្នុងនោះក៏មានក្រុមហ៊ុន បច្ចេកវិទ្យាលំដាប់ពិភពលោក Huawei ផងដែរ។
ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកសកម្មភាពរបស់អាមេរិក គឺជា«ការដាក់គំនាបដោយមិនមានហេតុផលច្បាស់លាស់»។ ទីក្រុងប៉េកាំងនឹងមានវិធានការតបតវិញដើម្បីការពារបណ្តាក្រុមហ៊ុនរបស់ចិនរងផលប៉ះពាល់។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិននៅអាមេរិក បានឱ្យដឹងថា «ការស្រាវជ្រាវនឹងអភិវឌ្ឍបច្ចេកវិទ្យាជីវសាស្ត្ររបស់ចិនគឺដើម្បីតែផលប្រយោជន៍មនុស្សជាតិ ។ ការដាក់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺជារឿងមិនសមហេតុសមផលនោះឡើយ។
កាលពីសប្តាហ៍កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឱសថចិនចំនួន៤ ដែលអាមេរិកចោទថា បានលក់ដូរថ្នាំ Fentanyl និងថ្នាំផ្សេងទៀតដែលបានហាមប្រាម។ទីក្រុងប៉េកាំងក៏បានប្រតិកម្មយ៉ាងខ្លាំងដោយចាត់ទុកជាកំហុសយ៉ាងធំរបស់អាមេរិក៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖