ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយល្វែងដែលម្ចាស់មិននៅ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកេីតឡេីងដោយសារតែការឆ្លងចរន្តអគ្គិសនី ហើយបង្កជាអគ្គិភ័យឆាបឆេះផ្ទះ និងសម្ភារមួយចំនួន នាវេលាម៉ោង ២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ៧៤៤E2 ផ្លូវលេខ១២៨ ភូមិ៣ ក្រុម១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ទីតាំងខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណម្ចាស់ផ្ទះនោះឡេីយ ហេីយចំពោះមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
យោងតាមផេកផ្លូវការរបស់សមត្ថកិច្ចបានឱ្យដឺងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបណ្តាលឱ្យឆាបឆេះផ្ទះថ្មទំហំ ៤ម៉ែត្រ x ១៥ម៉ែត្រ ឆេះខូចខាតសម្ភារទុកចោលបន្តិចបន្តួច និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះក្បែរខាងឡេីយ។
សូមបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡានស្មើនឹង៨ម៉ែត្រគូបទើបរលត់ទាំងស្រុងនៅវេលាម៉ោង ២និង៤៥នាទីនាថ្ងៃដដែល៕
ដោយ៖ អរុណរះ