ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងជាមានវិបត្តិអ្វី​ទេ? បុរសម្នាក់ជិះម៉ូតូZoomer-X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី​ លិចបាត់ឈឹង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដល់អ្នកដំណេីរ​ និងសមត្ថកិច្ច​ កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២១​ ខណៈដែលមានបុរសម្នាក់បានជិះម៉ូតូ Zoomer-X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ បណ្ដាលឱ្យលិចទៅក្នុងទឹកបាត់បន្សល់ទុកម៉ូតូនៅលេីស្ពាន​ ។ 

    ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ដោយបន្សល់ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ Zoomer-X ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1FH-8616 ,​មួកសុវត្ថិភាពចំនួន១,​បាយឆា២ប្រអប់​នៅលេីស្ពាន​។

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសរងគ្រោះនេះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងមកលេីស្ពានព្រះមុនីវង្សថ្មី​ ហេីយក៏ឈប់ម៉ូតូនៅលេីស្ពាន​ និងឈរមួយសន្ទុះដោយមិនដឹងគិតអ្វីនោះទេ​ រីឯប្រជាពលរដ្ឋអ្នកដំណើរក៏មិននឹកស្មានថារូបគេគិតខ្លីមកលោតទឹកនោះដែរ ។ បន្ទាប់មកបុរសរងគ្រោះក៏ឡេីងលេីបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចក្នុងទឹកបាត់តែម្ដង​ ទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុភ្លាមៗ​ ។ 

    ក្រោយកេីតហេតុ​ គេសង្កេតឃេីញថា​ នៅក្រោមស្ពានពុំមានអ្នកនេសាទ​ ឬកងកម្លាំងសម្រាប់ជួយសង្គ្រោះនោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយកសម្ភាររបស់ជនរងគ្រោះទៅរក្សាទុកនៅ

ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ចាក់អង្រែលេី​ ដេីម្បីទុកប្រគល់ឱ្យក្រុមគ្រួសារ​ សាច់ញាតិនៅពេលក្រោយ​ ខណៈដែលជនរងគ្រោះ​ សមត្ថកិច្ចមូលដ្ឋាននៅបន្តស្វែងរកទៀត៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖