ភ្នំពេញ៖ បើតាមរបាយការណ៍អ្នកដែល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួម ទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស គឺមានមនុស្សសរុបចំនួន ១៤,២៤៤,៧៨៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់ សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងលើកទី២ បានសរុបចំនួន ១៣,៦២៥,៥៥៦នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន ៣,៣៩២,៥១៩នាក់។ ។
សូមបញ្ជាក់ថា, បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការ តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ នៅ ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ នេះលទ្ធផល នៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុប ចំនួន១០១,៤២% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំបាន ៩៩,០៥% កុមារពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំសម្រេចបាន១០៥,១០% និងកុមារ៥ឆ្នាំ សម្រេចបាន៩៨,៣៤% ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជន នោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់ លើកទី១ សរុបចំនួន ៣,៦៧៩,៣៨៤ដូស ខណៈចាក់ លើកទី២អស់ ៣,៥២៣,៦០១ដូស និងចាក់ លើកទី៣អស់ ៨៤,៤៥៣ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (Covishield) msmáiruš សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៧,៤៣៨ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈ ចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់ លើកទី១ សរុបចំនួន ៥,០៥៨,៨៥៨ដូស ខណៈចាក់ លើកទី២អស់ ៤,៨៧៤,២៨១ដូសលើកទី៣អស់ ១,៩៦៥,៩៧២ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សុរបចំនួន ២២១,១១៣ដូស ។ វ៉ាក់សាំង Modema បានចាក់លើកទី៣សរុបចំនួន ៣៨,៩៣៧ដូស។ វ៉ាក់សាំងម៉ា Astrazeneka (Nether lands)បានចាក់លើកទី៣ចំនួន ៩៩ដូស ៕
ដោយ ៖ សិលា