ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន​ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនដោយដកហូតវត្ថុតាងបានមួយចំនួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ នៅវេលាម៉ោង០៤និង ២០នាទី​ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១​ បានចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ និងដកហូតវត្ថុតាងមួយចំនួន​ ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ​ ខាំ សុីវេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូត៍គ្មានលេខស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន​ ៖ ១-ម្សៅក្រាមពណ៌សថ្លាចំនួន២៥កញ្ចប់(ធំល្មមចំនួន០១កញ្ចប់,តូចចំនួន២៤កញ្ចប់), ២-កូនកាបូបពណ៌ក្រហមចំនួន០១។

      ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរបន្ថែមនៅប៉ុស្តិ៍នគរបាលដង្កោតាមនីតិវិធី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖