ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំនេះដែរ មានរបៀបវារៈដូចខាងក្រោម៖
*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
*២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ។
*៣-ពីនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ
២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ ។
*៤-ពិនិត្យតារាងសរុប ស្តីពីរបាយការណ៍អនុវត្តលទ្ធកម្មសាធារណៈឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ។
*៥-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដូនពេញ។
*៦-ការពិនិត្យ និងអនុម័តគម្រោងថវិកាប្រចាំឆ្នាំ២០២០ របស់ការិយាល័យប្រជាពលរដ្ឋ
*៧-សេចក្តីរាយការណ៍អំពីថវិកាប្រចាំឆ្នាំ២០២២ របស់ការិយាល័យវិស័យទាំង២០ ចំណុះរដ្ឋបាលខណ្ឌ
*៨-បញ្ហាផ្សេងៗ៕
ដោយ៖ស តារា