ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្ត អគ្គិសនីឆាបឆេះខ្សែភ្លើង បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ ខ្សែភ្លើងរដ្ឋជាប់នឹងលំនៅដ្ឋានបងប្អូនពលរដ្ឋដ៏ធំមួយ ត្រូវបានឆាបឆេះ ដោយសារតែការឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានការឆ្លងចរន្ត រហូតផ្ទុះបែកផ្កាភ្លើងលើខ្សែភ្លើងខាងលើ នឹងបង្កអោយមានការឆាបឆេះជាខ្លាំងនៅលើខ្សែភ្លើង ខណៈខ្សែភ្លើងដែលឆាបឆេះនោះ ជាប់នឹងដំបូងផ្ទះបងប្អូនប្រជាពលរដ្ឋ ។ 

ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ដើម្បីទំនាក់ទំនងទៅខាងអគ្គិសនីកម្ពុជាអោយជួយបិទចរន្ត នឹងបានទាក់ទងបន្តទៅខាងក្រុមរថយន្តពន្លត់អគ្គិភ័យអោយចុះជួយអន្តរាគមន៍ ធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំអោយឆាបឆេះ បន្ត ។ បន្ទាប់ពីអន្តរាគមន៍ប្រមាណ១០នាទីរួចមក ឃើញថា ការឆាបឆេះបាន រលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយបាន ឆាបឆេះបំផ្លាញស្លាកអាជីវកម្មរកស៊ី របស់បងប្អូនពលរដ្ឋដែលនៅជាប់លើដំបូង អស់២ផ្ទាំង តែសំណាងហើយ មិនមានការរាលដាល ដល់លំនៅដ្ឋានរបស់ពួកគេ ពិសេស ក៏មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ។ 

ក្នុងករណីដដែលនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការឆាបឆេះនេះ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖